All posts by RULE IN ECONOMICS

CALL FOR APPLICATION MASTER 2018-2019

Click here for the presentation of our international master’s degrees in economics and management. 

Advertisements

Application Forms

Hereafter, download the application forms for the first year of Master (M1), Entrepreneurship & Project Management (EPM), Management & International Commerce – Information & Communication Technologies (MIC-ICT) and Risk Management for Insurance, Banking and Finance (RMIBF) :

Entrance test of previous years:

Eco Study Trip 2017

French Department in Economics at RULE

កាល​ពី​ថ្ងៃ​ទី​​០៤-០៦ ខែ ​ឧសភា ឆ្នាំ ២០១៧ ​កន្លង​ទៅ​នេះ​ ​ក្រុម​និស្សិត​ចំនួន​៩១​រូប​ ​ដែល​មក​ពី​​​​ដេប៉ាតឺម៉ង់​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ និង ​គ្រប់គ្រង​​ជា​ភាសា​បារាំង​ជំនាន់​ទី​២៣, ​២៤​ ព្រម​ទាំង​ ​​និស្សិត​ជំនាន់​ទី​២៥​ ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បាន​រួម​គ្នា​​រៀប​ចំ​​នូវ​ដំណើរ​ទស្សនកិច្ច​សិក្សា​​មួយ​ដែល​មាន​ឈ្មោះ​ថា​ ​Eco Study Trip 2017​។​

ទស្សនកិច្ច​សិក្សា​នេះ​ ​បាន​ធ្វើ​ដំណើរ​​​ឆ្ពោះ​ទៅ​កាន់​រមណីយដ្ឋាន​គិរីរម្យ​​ក្នុង​ខេត្ត​កំពង់ស្ពឺ​​ និង ​ខេត្ត​ព្រះសីហនុ​​ ហើយ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​ប្រធាន​បទ​ “Feel the Green, Feel the Warmth”​ ក្នុង​អត្ថន័យ​​ដើម្បី​បង្កើត​ក្ដី​ស្រឡាញ់​ចំពោះ​ធម្មជាតិ​ ​ថែរក្សា​បរិស្ថាន​ និង ផ្ដល់​ភាព​កក់​ក្ដៅ​តាមរយៈ​ការ​រឹត​ចំណង​សាមគ្គីភាព​រវាង​គ្នា ​និង ​គ្នា​ក្នុង​សង្គម​ខ្មែរ​។​

​ទស្សនកិច្ច​សិក្សា​​រយៈពេល​​៣​​ថ្ងៃ​នេះ​ បាន​ប្រព្រឹត្ត​ឡើង​​ដោយ​មាន​សកម្មភាព​មនុស្សធម៌​ និង ​បរិស្ថាន​មួយ​ចំនួន​​ផង​ដូចជា​​៖​ ​ការ​នាំ​យក​អំណោយ​ ​ដូចជា​សៀវភៅ​សរសេរ​ សម្ភារ​សិក្សា​ សំលៀកបំពាក់​។​ ជាពិសេស​គឺ​នាំ​យក​​ថវិកា​ដែល​ទទួល​បាន​ពី​ការ​បរិច្ចាគ​របស់​សប្បុរសជន​នានា​​ ទៅ​ជូន​ដល់​សិស្ស​​ដែល​មាន​ជីវភាព​លំបាក​​កំពុង​សិក្សា​ក្នុង​អង្គការ​ “រួម​ដៃ​គ្នា​ដើម្បី​ក្តី​សង្ឃឹម​” ឬ “Give a Hand for Hope Organization” ​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ទី​២​ ​ឃុំ​ត្រែង​ត្រយឹង​​ ​ស្រុក​ភ្នំ​ស្រួច​ ខេត្ត​កំពង់ស្ពឺ​។

អ្វី​ដែល​គួរ​អោយ​​ចាប់​អារម្មណ៍​បន្ថែម​នោះ​គឺ​ ក្រុម​និស្សិត​បាន​ចុះ​ទៅ​ដាំ​ដើម​កោងកាង​នៅ​ក្នុង​សហគមន៍​នេសាទ​ការពារ​ព្រៃ​លិច​ទឹក​ ​ចុង​អូរ​ ដែល​ស្ថិត​នៅ​ភូមិ​សំរុង​ក្រោម​ ​ឃុំ​សំរុង​ ​ស្រុក​ព្រៃ​នប់​ ​ខេត្ត​ព្រះសីហនុ​។​ សកម្មភាព​នេះ​គឺ​​​​ក្នុង​គោល​បំណង​អភិរក្ស​ ​និង ​ថែរក្សា​ព្រៃលិចទឹក​ ​ដែល​ជា​ជម្រក​ដ៏​សំខាន់​សម្រាប់​មច្ឆជាតិ​នានា​​ ​ហើយ​មច្ឆជាតិ​ទាំង​នោះ​ហើយ​ ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ប្រជា​នេសាទ​នៅ​ក្នុង​សហគមន៍​នេះ​។​

​ម៉្យាង​ទៀត​ ​ក្រុម​និស្សិត​ទាំង​អស់​ក៏​បាន​ចូលរួម​ក្នុង​ការ​សំអាត​តាម​បណ្ដោយ​ឆ្នេរ​អូរ​ឈើ​ទាល​ ​និង​ការ​រាំ​ជា​ក្រុម​ទ្រង់​ទ្រាយ​ធំ​ ​(Flash mob)​ផង​ដែរ​​។​ គោល​បំណង​ចម្បង​គឺ​ដើម្បី​បង្ហាញ​ពី​តួនាទី​យុវជន​កម្ពុជា​ក្នុង​ការ​ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​បរិស្ថាន​ និង ផ្ដល់​ជា​សារ​ក្រើន​រំលឹក​ស្តី​ពី​ការ​ថែទាំ​បរិស្ថាន​ដល់​ភ្ញៀវ​ទេសចរណ៍​ ក៏​ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ជាពិសេស​នៅ​តំបន់​ឆ្នេរ​នេះ​តែ​ម្ដង​។

​ក្រុម​និស្សិត​ក៏​បាន​រៀប​ចំ​ផង​ដែរ​នូវ​ការ​ប្រគំ​តន្ត្រី​ខ្នាត​តូច​ ​​ដោយ​មាន​វត្តមាន​នៃ​ការ​ចូលរួម​ទស្សនា​ពី​ភ្ញៀវ​ទេសចរណ៍​ជាតិ​ ​អន្តរជាតិ​ ​និង​ ការ​តាំង​ពិព័រណ៍​សម្ភារៈ​កែច្នៃ​ឡើងវិញ​ដោយ​ស្នាដៃ​របស់​ក្រុម​និស្សិត​ផ្ទាល់​​តែម្ដង​។​ ​ក្រៅ​ពី​សកម្មភាព​ខាង​លើ​ ​ក្រុម​និស្សិត​ក៏​បាន​ធ្វើ​បទ​បង្ហាញ​ ​ចែក​រំលែក​បទពិសោធន៍​ស្ដី​ពី​ “​ជម្រើស​ និង ​អត្ថប្រយោជន៍​នៃ​ការ​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ឧត្ដម​សិក្សា​” ​​ដល់​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​​ក្រុង​ព្រះសីហនុ​ផង​ដែរ​។​

គួរ​បញ្ជាក់​ថា​ ​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​បាន​ការ​ឧបត្ថម្ភ​ធំ​ពី​ក្រុមហ៊ុន​ ​MyPhsar.com រួម​ទាំង​ការ​សហការ​ឧបត្ថម្ភ​​ពី​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ដូចជា​៖ Wing, The Pizza Company, Toyota (Cambodia)​, vKirirom Pine Resort, Huawei Mobile, PastaMania Cambodia, Coca Cola, Vodka Cruiser និង BookingSentral ជា​ដើម​ ព្រម​ទាំង​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រសួងទេសចរណ៍​និង​ក្រសួង​អប់រំ​ ​យុវជន​ និង ​កីឡា​ផង​ដែរ​។